Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១០ ខណ្ឌទួលគោករាជធានីភ្នំពេញ

  ថ្ងៃសៅរ៌ ទី​30 ខែមេសា ឆ្នាំ​2022

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១០ ខណ្ឌទួលគោករាជធានីភ្នំពេញដើម្បីស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារដែលសម្រេចបានខែមេសា និងពិភាក្សាកំណត់ទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តខែឧសភា ឆ្នាំ២០២២ គឺត្រូវរួមសហការគ្នាផ្តល់អាទិភាពលើភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានស្របតាមនីតិវិធី និងគោលការណ៍ណែនាំនានាដែល គ ជ ប បានកំណត់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី