Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់មជ្ឈមណ្ឌលកុមារមេគង្គកម្ពុជា

   ថ្ងៃទី 1 ខែឧសភា ឆ្នាំ2025

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី ៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់មជ្ឈមណ្ឌលកុមារមេគង្គកម្ពុជា ស្ថិតនៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍកម្មវិធីសិក្សា ជាពិសេសការសិក្សាផ្នែកបច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និងជំនាញបច្ចេកទេសរយៈពេលខ្លី ព្រមទាំងអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកអំណោយមួយចំនួនជូនដល់នគរបាល កងរាជអាវុធហត្ថ ប្រតិបត្តិការសឹករង ក្រុមគ្រូពេទ្យ យុវជនស.ស.យ.ក កាកបាទក្រហម កាយរិទ្ធិ ក្រុមការងារអភិវឌ្ឍយុវជន និងយុវជនមូស្លីម សិស្សានុសិស្ស យាយជី តាជី និងប្រជាពលរដ្ឋចូលរួមផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី