នាថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាមភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារដែលមានសមាសភាពសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកជលគិរី ក្រុមប្រឹក្សាឃុំ ក្រុមយុវជន ថ្នាក់ដឹកនាំភូមិទាំង៥ ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីនាំយកនូវអំណោយរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជូនបងប្អូនប្រជាពលរដ្ឋទូទាំងឃុំព្រៃគ្រី សរុបចំនួន២.២៥៧គ្រួសារ មួយគ្រួសារៗទទួលបានសារុង១ និងថវិកា១០.០០០រៀល។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។