ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតីក្នុងអង្គប្រជុំជាមួយក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៦ ចំណុះស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
ថ្ងៃទី 25 ខែមេសា ឆ្នាំ2024
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តមនៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងអង្គប្រជុំជាមួយក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៦ ចំណុះស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ដើម្បីពិនិត្យផែនការដែលត្រូវរៀបចំសម្រាប់ការងារបោះឆ្នោតឃុំ-សង្កាត់ អាណត្តទី៥ ដែលនឹងធ្វើឡើងនៅថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្រោយពីបានស្តាប់របាយការណ៍គ្រប់ឃុំរួច ឯកឧត្តមនៅ សំ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់របស់ស្រុក និងឃុំ ដែលបានធ្វើឱ្យផែនការសម្រេចទៅបានដោយរលូន។ ឯកឧត្តម បានសុំឱ្យបន្តអនុវត្តនូវផែនការនេះឱ្យទទួលបានជោគជ័យរហូតដំណើរការបោះឆ្នោតនេះត្រូវបានបញ្ចប់ និងបានណែនាំក្រើនរំឮកដោយសុំឱ្យប្រុងប្រយត្ន័ជានិច្ចការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តជាប្រចាំនូវវិធានការ ៣កាពារ និង៣កុំ។