Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 22 ខែមេសា ឆ្នាំ2024

នាថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាកទី១ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីសកម្មភាពការងារទូទៅរបស់ក្រុមប្រឹក្សាសង្កាត់ និងសភាពការរួមក្នុងមូលដ្ឋាន។ ក្នុងពិធីខាងលើ ឯកឧត្តម បានសំដែងការពេញចិត្តកោតសរសើរចំពោះការខិតខំ ធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយគោរពប្រតិបត្តិបាននូវវិធានសុខាភិបាល ៣ការពារ និង៣កុំ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងជំរុញបង្គ្រប់ដូស នៅតាមគោលដៅប្រមូលផ្តុំ ដែលបានរៀបចំរូចបានយ៉ាងល្អប្រសើរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី