នាថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូន បាននាំយកនូវចង្ហាន់ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តកេសរារាម ហៅវត្តធម្មយុត្ត និងវត្តព្រះព្រហ្មរតន៍ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាប និងគោរពជូនបងបង្កើត ដែលកំពុងមានវ័យចាស់ជរា ដើម្បីបង្សុកូល ជូនមគ្គផលកុសលអានិស្សង្គ ដល់បុព្វការីជន មានដូនតា ឪពុកម្តាយ បងប្អូនសាច់សារលោហិត ពិសេសរំឮកគុណដល់វីរជនស្នេហាជាតិទាំងអស់ដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីរំដោះ និងការពារឯករាជ្យជាតិ ព្រមទាំងការាពារទឹកដី ការពារសន្តិភាព សូមទេព្តាឆ្នាំថ្មីឆ្នាំខាល សូមប្រទានពរជ័យដល់លោកអ្នកទាំងអស់នោះសូមបានទៅកើតនៅស្ថានសុគតិភព និងទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃៀងឃ្លាតឡើយ។