ស្ថិតនៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអនុញ្ញាឱ្យឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ ឯកឧត្តមសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ចូលជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក ពិសេសទេពធីតាព្រះនាមកិរិណីទេវី ទេព្តាឆ្នាំថ្មីដែលគ្រងរក្សាព្រះរាជាណាចក្រកម្ពុជា សូមយាងប្រោះព្រំប្រទានសព្ទសាធុការពរ បវរសួស្តី ស្រីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ អាយុយឺនយូរ បញ្ញាញាណវាងវៃ ព្រមជាមួយ ពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។