នាព្រឹកថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៥ និងភូមិទាំង២៩ របស់ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សរុបចំនួន១៤៤នាក់ ក្រោមអធិបតីភាព ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសមិទ្ធផលដែលជាព្រះរាជអំណោយព្រះមហាក្សត្រ-ហ្លួងម៉ែ ជូនចំពោះកូនចៅ ព្រះអង្គនៅទីនេះ និងសំណូមពរជួយថែរក្សាសមិទ្ធ ផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងលើកឡើងពីបរិស្ថានជុំវិញនេះអាចក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនៅពេលដែលផ្លូវថ្នល់ត្រូវបានធ្វើការកែលំអឱ្យប្រសើរឡើង។ បន្តក្រើនរំលឹកប្រជាពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលជាពិសេសវិធានការ “ ៣-កាពារ និង៣-កុំ ” និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។