នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៥ របស់ស្រុក ក្រុមប្រឹក្សាស្រុក និងគណ:អភិបាលស្រុក សរុបចំនួន៨៩រូប ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីស្វែងយល់ និងតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីតនៅមូលដ្ឋាន និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។