នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាខ្វាវលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក លឿង សុភក្តិ អភិបាលស្រុក លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក និងលោក អ៊ិន ជំនោរ ប្រធានអង្គការកម្ពុជា នៃក្ដីសង្ឃឹម បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសហគមន៍ភូមិខ្វាវខាងលិច សរុប ចំនួន៧០នាក់។ ថ្លែងក្នុងឱកាសនោះឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំរបស់លោកគ្រូ អ្នកគ្រូ ដែលបានដោះស្រាយរាល់ការលំបាក់នានា ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានសមត្ថភាព ជាពលរដ្ឋល្អ ជាទំពាំងល្អរបស់សង្គមជាតិ។ ក្រើនរំលឹកលោកគ្រូ អ្នកគ្រូ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កាពារ និង៣កុំ និងនាំគ្នាទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕