នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល លើកទឹកចិត្តក្មួយៗ និងចៅ ជាមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយក្តីស្រឡាញ់ពេញចិត្ត និងសូមកោតសរសើរដែលបានទៅចាក់វ៉ាក់សាំង តាមគោលការណ៍ស្ម័គ្រចិត្ត និងពុំគិតថ្លៃរបស់រាជរដ្ឋាភិបាល នូវដូសមូលដ្ឋាន និងដូសជំរុញ (ដុសទី៤) បានរួចរាល់គ្រប់ៗគ្នា និងបានក្រើនរំលឹកដល់ក្មួយៗ ចៅ ឱ្យបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលជាពិសេសវិធានការ “ ៣-កាពារ និង៣-កុំ ”។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភលើកទឹកចិត្ត លើការខិតខំបំពេញការងារអនាម័យ ដើម្បីលើកកំពស់គុណភាព សោភ័ណ្ឌភាព និងបរិស្ថានក្នុងបរិវេណព្រឹទ្ធសភាឱ្យបានស្រស់បំព្រង។