Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា រួមជាមួយ ឯកឧត្តម ណូ ម៉ាត់សាត គណៈកម្មការពង្រឹងសាសនាឥស្លាម និងការិយាល័យធម្មការ និងសាសនាខណ្ឌនានាចំណុះរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom

   ថ្ងៃទី 19 ខែមីនា ឆ្នាំ2024

នាថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា រួមជាមួយ ឯកឧត្តម ណូ ម៉ាត់សាត គណៈកម្មការពង្រឹងសាសនាឥស្លាម និងការិយាល័យធម្មការ និងសាសនាខណ្ឌនានាចំណុះរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom ដើម្បីស្តាប់របាយការណ៍ ស្តីពីសកម្មភាពការសំខាន់ៗក្នុងខែមីនា និងកំណត់ទិសដៅបន្តសម្រាប់ខែមេសា ឆ្នាំ២០២២ គឺត្រូវបន្តរួមសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយការគោរពប្រតិបត្តិវិន័យព្រះពុទ្ធសាសនា និងពាហិរសាសនា ឱ្យបានព្រមគ្នា ស្របតាមគន្លងប្រក្រតីភាព នៃការបន្តរស់នៅក្នុងបរិបទថ្មី និងស្របតាមវិធានសុខាភិបាល ៣កុំ ៣ការពារ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនាំកូនចៅខ្លួនទៅចាក់វ៉ាក់សាំងដូសជម្រុញ តាមគោលដៅដែលស្ថាប័នជំនាញបានកំណត់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី