នាថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយអាជ្ញាធរស្រុករួចមក ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យបានអញ្ជើញចុះទៅសំណេះសំណាល និងពិនិត្យស្ថានភាពផ្ទះមួយខ្នងរបស់គ្រួសារយុទ្ធជន ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះមួយខ្នង ស្ថិតនៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការសោកស្តាយចំពោះការបាត់បង់ផ្ទះនាពេលនេះ និងបានជួយឧបត្ថម្ភថវិកា ចំនួន១ ៥០០,០០០រៀល ដើម្បីរួមចំណែកកសាងសង់ជ្ទះថ្មីឡើងវិញ។