Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ជាមួយមេភូមិ មេឃុំ យុវជន ក្រុមប្រឹក្សាស្រុក អភិបាលស្រុក សរុបចំនួន ១៥០នាក់

   ថ្ងៃទី 16 ខែមីនា ឆ្នាំ2024

ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ជាមួយមេភូមិ មេឃុំ យុវជន ក្រុមប្រឹក្សាស្រុក អភិបាលស្រុក សរុបចំនួន ១៥០នាក់ ដើម្បីត្រួតពិនិត្យផែនការការងារ ដែលបានដាក់ឱ្យអនុវត្តនាពេលកន្លងមក ការធ្វើបច្ចុប្បន្នភាព ស្តិតិប្រជាពលរដ្ឋដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានជាមួយបញ្ជីបោះឆ្នោតរបស់ គ ជ ប អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អ្នកចំណាកស្រុករយៈពេលយូរ ឬក៏អ្នកទទួលមរណភាពជាដើម។ល។ ក្នុងឱកាសនោះឯកឧត្តម នៅ សំ បានគាំទ្រនិងកោតសរសើរ ចំពោះកិច្ចខិតខំរបស់អាជ្ញាធរមូលដ្ខាន ដែលបានយកចិត្តទុកដាក់អនុវត្តតាមផែនការដែលបានប្រគល់ជូន និងសុំឱ្យខិតខំបន្ត ធ្វើកិច្ចការដែលសេសសល់ឱ្យបានរួចរាល់នៅចុងខែមីនា ឆ្នាំ២០២២នេះ ដើម្បីយើងនឹងបន្តអនុវត្តផែនការថ្មីៗបន្ថែមទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី