Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ចើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំទាំង៥ នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

   ថ្ងៃទី 15 ខែមីនា ឆ្នាំ2024

ស្ថិតនៅសាលប្រជុំសាលាស្រុកជលគិរី នាព្រឹកថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ទសភា ប្រចាំភូមិភាគទី៧ អមដំណើរដោយ ឯកឧត្តម អភិបាលរងខេត្ត លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុកជលគិរី និងមន្ត្រីសាលាស្រុកជលគិរី បានអញ្ចើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំទាំង៥ នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប ចំនួន៦៨រូប ដើម្បីស្វែងយល់អំពី ការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការប្រមូលផលស្រូវប្រាំង ជីវភាពរស់នៅប្រចាំថ្ងៃ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ ព្រមទាំងពិភាក្សាលើកផែនការបន្ត។ ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរ និងសូមបន្តកិច្ចការនេះឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីទាញយកសណ្តានចិត្តប្រជាពលរដ្ឋឱ្យគាំទ្រការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបន្តទៀត។ មុននឹងបញ្ជប់ឯកឧត្តម បានឧត្ថម្ភជូនដល់គ្រប់អ្នកចូលរួមទាំងអស់ ដោយម្នាក់ៗទទួលបានសារុង១ ក្រមា១ និងអាហារសម្រន់ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី