Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមអមដំណើរ សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ

   ថ្ងៃទី 13 ខែមីនា ឆ្នាំ2024

នាថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាសមាជិកអនុគណៈកម្មការសាសង់វិមានអនុស្សាវរិយ៍ ឈ្នះឈ្នះ នៅលើខ្នងភ្នំ២០០ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមអមដំណើរ សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់វិមានអនុស្សាវរីយ៍ឈ្នះឈ្នះ នៅលើទីតាំងដែលបានគ្រោងទុក ដែលមានអ្នកចូលរួមសរុប ចំនួន១.៥០០នាក់។ ក្នុងពិធីសំណេះសំណាល សម្ដេចវិជ័យសេនា បានលើកពីខ្លឹមសារ នៃនយោបាយ ឈ្នះ ឈ្នះ នឹងអគ្គមហាស្ថាបនិកយោបាយឈ្នះឈ្នះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល នាំមកនូវសន្តិភាពដល់សព្វថ្ងៃនេះ។ ជាមួយនេះសម្តេច បានអំពាវនាវដល់បងប្អូនសប្បុរសជនអ្នកស្នេហា ស្រឡាញ់ និងគាំទ្រសន្តិភាពទាំងអស់មេត្តាចូលរួមជាសម្ភារៈ ថវិកា ដើម្បីសាងសង់ស្តូបវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ នៅទីតាំងនេះឱ្យបានលឿនឆាប់បានរួចនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាទីបញ្ចប់សម្តេច បានផ្តាំផ្ញើដោយបញ្ជាក់ថាយើងទាំងអស់គ្នាត្រូវតែប្តេជ្ញាការពារសន្តីភាពនេះឱ្យបានជារៀងរហូតតទៅ ព្រោះថាបើមានសន្តិភាព ទើបមានការអភិវឌ្ឍ និងប្រទេសមានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារ និងសប្បូរសប្បាយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី