នាថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមអបអរសាទរខួបទី១១១ ទិវាអន្តរជាតិនារី ៨មីនា ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយទាំងអស់គ្នាបានព្យាយាមគោរព និងអនុវត្តយ៉ាងប្រុងប្រយ័ត្នបំផុតតាមវិធានការ៣កុំ ៣ការពារ ហើយអង្គពិធីដែលមានសមាជិកចូលរួមចំនួន៥០នាក់ បានដំណើរការស្របតាមខ្លឹមសារប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចិរភាពពេលអនាគត” និងតាមរបៀបវារៈដែលបានគ្រោងទុក។ យើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណនិងសូមប្តេជ្ញារួមសាមគ្គីគ្នាបន្តការពារសន្តិភាព។ សមាជិកចូលរួមម្នាក់ៗ ទទួលបានសារុងពុម្ព ចំនួនមួយ ម៉ាស់ការពារផ្លូវដង្ហើមចំនួន២០បន្ទះ និងថវិកា ចំនួន៣០ ០០០រៀលផងដែរ។