Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ចើញចូលរូមប្រជុំក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២២ របស់ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 11 ខែមីនា ឆ្នាំ2024

ស្រុកអន្លង់វែងក្នុងភូមិគ្រឹះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គឹម នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចូលរូមប្រជុំក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២២ របស់ខេត្តឧត្តរមានជ័យ និងអំពីដំណើរការសកម្មភាពការងារឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីសកម្មភាព និងលទ្ធផលល្អ ដែលខេត្តអនុវត្តបាននាពេលកន្លងមក បានស្នើឱ្យខេត្ត និងបណ្តាស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងត្រូវបន្តប្រុងប្រយ័ត្នកុំឱ្យជំងឺកូវីដ-១៩ រីករាលដាលចូលនៅក្នុងខេត្ត ដោយអនុវត្តជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការ ៣កុំ និង៣ការពារ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី