នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត រួមជាមួយលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត បានរៀបចំធ្វើពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងការបន្តអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខ។ នាឱកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរចំពោះការខិតខំរបស់រដ្ឋបាលឃុំក្នុងការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងសូមឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំទាំងអស់គ្នា។