ឯកឧត្តម ឡៅ ឆន បានអញ្ចើញទៅចូលរួមក្នុងពិធីបុណ្យទេសនាមហាជាតក ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា បានប្រារព្ឋធ្វើនៅវត្តព្រៃដង្ហើម ស្ថិតនភឃុំកែវពណ៏ ស្រុកពួក ខេត្តសៀមរាប
ថ្ងៃទី 9 ខែមីនា ឆ្នាំ2025

នាថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងគ្រួសារ បានអញ្ចើញទៅចូលរួមក្នុងពិធីបុណ្យទេសនាមហាជាតក ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា បានប្រារព្ឋធ្វើនៅវត្តព្រៃដង្ហើម ស្ថិតនភឃុំកែវពណ៏ ស្រុកពួក ខេត្តសៀមរាប និងបានចូលបច្ច័យ ចំនួន៥០០.០០០៛ សម្រាប់កសាងសាលាឆាន់ ដែលកំពុងដំណើរការសាងសង់រាល់ថ្ងៃ។ ក្នុងពេលនោះ ក៏បានប្រគេនបច្ច័យ មួយចំនួន ដល់ព្រះចៅអធិការ វត្តចំនួន៣ទៀត គឺ១-វត្តគោកខ្ពស់ ២-វត្តប្រាសាទ និង៣-វត្តនគរភាស សម្រាប់ចូលរួមក្នុងការកសាងក្នុងទីអារាមទាំងនោះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបានស្នើរសុំព្រះអង្គចៅអធិការគ្រប់វត្ត សុំជួយណែនាំ ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទសុំឱ្យចូលរួមជាប្រចាំអនុវត្តវិធានការ ៣កុំ និង ៣ការពារ ព្រោះមេរោគប្រភេទអូមេក្រុង នេះ ជាមេរោគឆ្លងលឿនបំផុត និងអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ។ សុំឱ្យបងប្អូនប្រជាពលរដ្ឋដែលពុំទាន់ ចាក់វ៉ាក់សាំង សូមទៅចាក់ឱ្យបានគ្រប់ៗគ្នា តាមការណែនំារបស់ក្រសួងសុខាភិបាល។