ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំរួមគ្នារវាងសមាគមមនុស្សចាស់ និងគណៈកម្មការកិច្ចការស្ត្រី និងកុមារ ដើម្បីស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារក្នុងខែកុម្ភៈ និងលើកឡើងនូវទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២២ ជាពិសេសខិតខំបង្កលក្ខណៈគ្រប់យ៉ាងឲ្យមាតាបិតានិងអាណាព្យាបាលនៅតាមខ្នងផ្ទះនីមួយៗ ត្រូវរួសរាន់នាំកូនចៅដែលមានអាយុពី៣ ទៅ៥ឆ្នាំ បានទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅតាមបណ្ឌលសុខភាព ដែលបានរៀបចំត្រៀមទទួលរួចជាស្រេច ហើយក៏បានឧបត្ថម្ភថវិការថែទាំគាំទ្រសុខភាពមនុស្សចាស់បន្តសម្រាប់ខែមីនា យ៉ាងទៀងទាត់ផងដែរ។