ឯកឧត្តម ម៉ាន់ ឈឿន បានចូលរួមជាមួយលោកប្រធានក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃទី 2 ខែមីនា ឆ្នាំ2024
នាថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨:00នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយលោកប្រធានក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីទទួលស្តាប់លទ្ធផលការងារក្នុងខែកុម្ភៈកន្លងមក និងពិភាក្សារួមគ្នាកំណត់គោលដៅជាអាទិភាពលើការងារបន្តសម្រាប់ខែមិនានលើផ្នែកសន្តិសុខសណ្តាប់ អនាម័យសាធារណៈព្រមគ្នាជាមួយការផ្សព្វផ្សាយវិធានការនិងការត្រៀមលក្ខណៈចាត់ចែងការងារឲ្យបានទាន់ពេល ស្របតាមប្រតិទិនការងាររបស់ គជប ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារបន្ទាន់ចំពោះមុខ នេះ គឺត្រូវបែងចែកកម្លាំងចុះតាមផ្ទះបងប្អូនប្រជាពលរដ្ឋ លើកទឹកចិត្តឲ្យបាននាំកូនចៅអាយុពី៣ ទៅក្រោម៥ឆ្នាំ ចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅតាមគោលដៅដែលមន្ទីរសុខាភិបាលបានកំណត់។