ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធ Zoom ជាមួយ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
ថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2024
នាថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធ Zoom ជាមួយ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងស្ថានភាពដែលអង្គភាពបានចេះសម្របសម្រួលយ៉ាងម៉ត់ចត់ស្របតាមផែនការងារដែលបានកំណត់ក្នុងគោលបំណងធ្វើសកម្មភាព ព្រមគ្នា ដើម្បីសុខដុមនីយកម្មរវាងព្រះពុទ្ធសាសនា និងពាហិរសាសនា ក្រោមពន្លឺនៃសុខសន្តិភាពពេញផ្ទៃប្រទេស។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់លើការព្យាយាមចូលរួមប្រជុំបានរបស់ការិយាល័យធម្មការខណ្ឌ គណចលនាឥស្លាមសាសនា និងយ៉ាងទៀងទាត់ជារៀងរាល់ខែ។