ឯកឧត្តម ឡៅ ឆន បានអញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីខ្លឹមសារនិងសារសំខាន់ នៃវគ្គបណ្តុះបណ្តាលដល់យុវជនភូមិ សង្កាត់ទាំង៥ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ
ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2024
ស្ថិតនៅសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំតំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីខ្លឹមសារនិងសារសំខាន់ នៃវគ្គបណ្តុះបណ្តាលដល់យុវជនភូមិ សង្កាត់ទាំង៥ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងធ្វើការផ្សព្វផ្សាយ អំពីសមិទ្ធផលសំខាន់ៗ ដែលភូមិ សង្កាត់ អនុវត្តបាននាពេលកន្លងមក និងទិសដៅធំៗ នៃការអភិវឌ្ឍន៍ភូមិ សង្កាត់ ឆ្នាំ២០២២ ២០២៧។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាជូនអង្គពិធី ចំនួន១,០០០,០០០រៀលផងដែរ។