នាថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំ ស្តីពីការរៀបចំ និងត្រួតពិនិត្យផែនការឆ្ពោះទៅរកការបោះ ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី សមាសភាពចូលរួមមានក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត អភិបាលស្រុក និងអ្នកពាក់ព័ន្ធ សរុបចំនួន៧៨នាក់។