ស្ថិតនៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត អង្គភាពជុំវិញខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងខេត្ត ចំនួន៤៥៦នាក់ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងឱកាសនោះឯកឧត្តម បានបន្តចូលរួមពិធីលើកទឹកចិត្តប្រគល់ម៉ូតូ ចំនួន២៣គ្រឿង ដល់សិស្សទើបប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តទទួលបាននិទ្ទេសA ចំនួន២៣រូប និងជូនលិខិតសរសើរដល់នាយកសាលាដែលមានសិស្សមានស្នាដៃផងដែរ។