នាព្រឹកថ្ងៃព្រហស្បត៍ ទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួសសំណេះសំណាល ជាមួយលោកប្រធានសមាគមមនុស្សចាស់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីបច្ចុប្បន្នភាពលោកពុក អ្នកម៉ែ នៅក្នុងក្រុមគ្រួសារតាមភូមគោលដៅដែលរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ដើម្បីបន្តរួមសហការគ្នាចុះជួយដោះស្រាយ និងសម្រាលការលំបាកចំពោះមុខឱ្យបានទាន់ពេល ហើយក៏បានជួយឧបត្ថម្ភលើកទឹកចិត្តមន្ត្រីដែលបានខិតខំជួយបំពេញការងារជូនសហគមន៍បានមួយចំនួនដោយក្តីស្រឡាញ់និងពេញចិត្តបំផុត។