Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញ ក្រុមប្រឹក្សាសង្កាត់ទាំង ៤ របស់ក្រុង ចំនួន២៨រូប ដោយមានការចូល រួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីសាលាក្រុង ស្ថិតនៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង

   ថ្ងៃទី 31 ខែមករា ឆ្នាំ2024

នារសៀលថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:00នាទី ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញ ក្រុមប្រឹក្សាសង្កាត់ទាំង ៤ របស់ក្រុង ចំនួន២៨រូប ដោយមានការចូល រួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីសាលាក្រុង ស្ថិតនៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង។ ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលក្រុង ស្តីពីសភាពការណ៍ទូទៅរបស់ក្រុងរួចមក ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខ និងការថ្លែងអំ ណរគុណ ពីថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាក្រុង គណៈ អភិបាលក្រុង និងប្រជាពលរដ្ឋទូទាំងក្រុង ដែលបានសាមគ្គីគ្នាខិតខំបំពេញ ភារកិច្ចកន្លង មកតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យភូមិ សង្កាត់ មានសុខសន្តិភាព មានការអភិវឌ្ឍ ប្រជាជនមានជីវភាពធូរធារ ពិសេសបានវាយតម្លៃខ្ពស់ពីសក្ដានុពលរបស់ក្រុង ដែលជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច របស់ខេត្ត។ បន្តពង្រឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ណែនាំជម្រុញឱ្យប្រជាពលរដ្ឋគ្រប់គ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបានរំលឹកពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលខិតជិតមកដល់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្តម្ភ ជូនអាកុល ម៉ាស និងថិវកាមួយចំនូន ដល់សង្កាត់ទាំង៤ និងសាលាក្រុង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី