នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជូបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១៣ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន៧៥រូប ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក ស្ថិតនៅសាលប្រជុំសាលាស្រុករលាប្អៀរ។ ក្រោយពីបានស្ដាប់របាយការណ៍ ស្តីពីសភាពការណ៍ទូទៅរបស់ស្រុករួចមក ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងប្រជាពលរដ្ឋទូទាំងស្រុក ដែលបានខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានលទ្ធផលគួរជាទីមោទន:។ បន្តពង្រឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ និងជម្រុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសឱ្យបានគ្រប់ៗគ្នា។ រំលឹកពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្តម្ភជូន អាកុល ម៉ាស និងថិវិកាមួយចំនួន ដល់ឃុំទាំង១៣ សាលាស្រុក និងមណ្ឌលសុខភាព។