ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឃឹម ឈុនអ៊ី
ថ្ងៃទី 25 ខែមករា ឆ្នាំ2024
យោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នៅថ្ងៃព្រហស្បត៍ ទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩:១៥នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឃឹម ឈុនអ៊ី ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៣:៥៥នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សពឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីជាតិ ព្រះពុទ្ធសាសនា នៅវត្តបុទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមគោរពសួមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធ ឯកឧត្តមសាស្ត្រាចារ្យ បានទៅកាន់ទីស្ថានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។