នៅថ្ងៃព្រហស្បត៍ ទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿនអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ចើញជួបសំណេះសំណាល និងលើកទឹកចិត្តជាមួយមន្ត្រីលេខាធិការដ្ឋានអមគណកម្មការទី៧ ព្រឹទ្ធសភា ដែលក្នុងបណ្តាឆ្នាំកន្លងមក បានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសេនាធិការឱ្យគណៈកម្មការ សម្រេចលទ្ធផលបានលទ្ធផលយ៉ាងល្អប្រសើរ ស្របតាមប្រសាសន៍ដឹកនាំរបស់ឯឧប្រធាន។ សម្រាប់២០២២ យើងត្រូវរួមគ្នាគោរព និងបន្តអនុវត្តយន្តការអភិបាលកិច្ចល្អ នេះឱ្យបានកាន់តែល្អប្រសើរថែមទៀត និងមានប្រសិទ្ធភាពខ្ពស់។