Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ចើញជួបប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការកិច្ចការស្ត្រី និងកុមារ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 25 ខែមករា ឆ្នាំ2024

ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ចើញជួបប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការកិច្ចការស្ត្រី និងកុមារ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយផ្តោតជាសំខាន់លើការក្រើនរំលឹកសូមឱ្យមាតា បិតា និងអាណាព្យាបាល នៅតាមខ្នងផ្ទះនីមួយៗត្រូវខិតខំយកចិត្តទុកដាក់ថែទាំសុខភាពកូនចៅឲ្យបានជាប់ជាប្រចាំពិសេសក្នុងស្ថានភាពដែលយើងទាំងអស់កំពុងប្រឈមការរាតត្បាតពីរលកថ្មី នៃមេរោគកូវីដ-១៩ បំប្លែងខ្លួន អូមីក្រុង។ បន្តចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងបង្កើនចុះតាមខ្នងផ្ទះជម្រុញលើកទឹកចិត្តបងប្អូនកូនៗ ចៅៗ ឱ្យបានទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី