ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំការងារប្រចាំខែមករា ឆ្នាំ២០២២ ជាមួយលោកជំទាវទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារពង្រឹងសាសនា រាជធានីភ្នំពេញ តាមប្រព័ន្នប្រព័ន្ធ Zoom។ ក្រោយពីបានស្តាប់របាយការណ៍សកម្មភាពយ៉ាងសកម្មរបស់ក្រុមការងារព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ព្រមទាំងក្រុមការងារសាសនាតាមខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ រួចមក អង្គប្រជុំ បានឯកភាពកំណត់ទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ ដោយត្រូវយកចិត្តទុកដាក់បំពេញការងារជំនាញ ដើម្បីធានាបាននូវសុខដុមរមនីយកម្មព្រះសាសនា គឺត្រូវដំណើរការឱ្យបានព្រមគ្នានឹងការបន្តគោរពវិធានសុខាភិបាល ៣កុំ៣ការពារ និងបន្តលើកទឹកចិត្តការចូលរួមចាក់វ៉ាក់សាំងដូសជម្រុញបង្គ្រប់ថែមទៀត។