Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន និងលោកជំទាវ បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងពិធិសម្ពោធដាក់ឧ្យប្រើប្រាសជាផ្លូវការ នូវអាគារសាលារៀនមួយខ្នង កម្ពស់២ជាន់ មាន១០បន្ទប់

   ថ្ងៃទី 21 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានអញ្ជើញចូលរួមជាគណអធិបតី ជាមួយឯកឧត្តម ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាម និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្រ្តី អ្នកមុខអ្នកការ ក្នុងខេត្ត និងក្នុងក្រុងសៀមរាប ព្រមទាំងលោកគ្រូ អ្នកគ្រូ និងលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ប្រមាណ ជាង៥០០នាក់ ក្នុងពិធិសម្ពោធដាក់ឧ្យប្រើប្រាសជាផ្លូវការ នូវអាគារសាលារៀនមួយខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ ដែលចំណាយអស់ចវិកាជាងដប់ប្រាំមុឺនដុល្លារ សហរដ្ឋអាមេរិក ស្ថិតនៅក្នងភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសនោះមានការចែកអំណោយរបស់ខេត្ត មាន អង្ករ២០គ.ក្រ ទឹក ត្រិ ទឹកសុីរុីវ ក្នុងម្នាក់ៗ ដល់អ្នកដែលបានចូលរួមទាំងព្រមទាំងជូនថវិកាមួយចំនូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែ។ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភបន្ថែមដល់គណកម្មការសាងសង់សាលារៀន ចំនួន៤លានរៀលទៀតផង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី