Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

  ថ្ងៃពុធ ទី​4 ខែមករា ឆ្នាំ​2023

រសៀលថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ស្ថិតនៅសាលប្រជុំសាលាឃុំព្រៃគ្រី ដើម្បីក្ដាប់សភាពការទូទៅដែលកើតមានក្នុងរយៈពេលចុងក្រោយនេះ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម បានថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាឃុំ ដែលកន្លងមកថ្មីៗនេះបានសម្របសម្រួលជាមួយសហគមន៍អ្នកប្រើប្រាស់ទឹក និងវិស័យឯកជន ដោះស្រាយបានទឹកស្រោចស្រពស្រែប្រាំងបានទាន់ពេល ការជួយជាស្បៀងអាហារ ថវិកា ដល់បុណ្យ សព និងគ្រួសារខ្វះខាតទីទ័លក្រជាប្រចាំ និងពិភាក្សាផ្លាស់ប្ដូរយោបល់ និងផ្ដល់អនុសាសន៍ ពីផែនការសកម្មភាពរបស់ឃុំ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី