Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៦៥

   ថ្ងៃទី 23 ខែធ្នូ ឆ្នាំ2024

ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូបង្ហូរទឹក ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៦៥ ជាមួយលោកមេភូមិ១២ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បច្ចុប្បន្នសម្រេចបាន៧៥ភាគរយហើយនឹងត្រូវខិតខំបញ្ចប់នៅចុងសប្តាហ៍នេះ។ ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមហ៊ុនសាងសង់ឱ្យពង្រឹងគុណភាពស្រប់តាមស្តង់ដារដែលបានកំណត់ ដើម្បីធានាការប្រើប្រាស់យូអង្វែង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី