Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះទៅជួបមេឃុំ មេភូមិ និងប្រជាពលរដ្ឋ ក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 19 ខែធ្នូ ឆ្នាំ2024

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខៃធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យរួមដំណើរដោយលោកអភិបាលស្រុកត្រពាំងប្រាសាទ បានអញ្ជើញចុះទៅជួបមេឃុំ មេភូមិ និងប្រជាពលរដ្ឋ ក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សរុបចំនួន៧៥នាក់។ ឯកឧត្តម នៅ សំ បានជំរាបការផ្តាំសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩។ សូមបងប្អូនប្រជាពលរដ្ឋបន្តថែទាំសុខភាព រក្សាអនាម័យ និងបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ បន្តយកចិត្តទុកដាក់ត្រៀមការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ។ មុនបញ្ចប់ ឯកឧត្តម្ភ បានឧបត្ថម្ភនូវថវិកាដល់អ្នកចូលទាំងអស់ ក្នុងម្នាក់ៗ ទទួលបាន២០,០០០រៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី