Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2024

ស្ថិតនៅសាលប្រជុំសាលាសង្កាត់ទឹកល្អក់ទី២ នៅថ្ងៃច័ន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ក្រោយពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម បានថ្លែងកោតសរសើរ និងលើកទឹកចិត្តចំពោះកិច្ចខំប្រឹងប្រែងរបស់លោក និងលោកស្រី ជាក្រុមប្រឹក្សាសង្កាត់ និងមេភូមិទាំង១៣ សូមបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ រួមគ្នារៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងបរិបទថ្មី រក្សាសាមគ្គីសហការឯកភាពគ្នាក្នុងការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី