ថ្ងៃច័ន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី១ បានអញ្ជើញចូលរួមស្តាប់និងពិគ្រោះយោបល់ជាមួយប្រធានសមាគមមនុស្សចាស់ លើការថែទាំសុខភាពរៀនរស់ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវបន្តរួមគ្នាប្រតិបត្តិតាមវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យបានព្រមគ្នា និងការខិតខំបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ក៏ដូចជាការអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ការងារត្រៀមចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដោយបានឧបត្ថម្ភលើកទឹកចិត្តមួយចំនួន។