នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ ដើម្បីពិភាក្សាការងារសំខាន់ៗចំពោះមុខ ពិសេសការត្រៀមលក្ខណៈសម្បត្តិក្នុងកិច្ចប្រជុំជាមូយក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ស្ថិតនៅសាលប្រជុំគណៈកម្មការ អគារ D ជាន់ទី២។