Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួម ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ សមាសភាពបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំង៥ របស់ស្រុកជលគិរី

   ថ្ងៃទី 17 ខែវិច្ឆិការ ឆ្នាំ2024

អនុវត្តតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២នាពេលខាងមុខ នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយឯកឧត្តម ម៉ែន វុទ្ធី ទីប្រឹក្សាសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការពិនិត្យ វាយតម្លៃ សមាសភាពបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំង៥ របស់ស្រុកជលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលា ស្រុកជលគិរី ដោយមានសមាសភាពចូលរួម ចំនួន២២នាក់ ស្ត្រី៣នាក់ ដោយអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី