Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំដើម្បី ពិភាក្សារកដំណោះស្រាយ បញ្ហាផ្សេងៗ

   ថ្ងៃទី 9 ខែវិច្ឆិការ ឆ្នាំ2024

ព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំដើម្បី ៖
១-ត្រួតពិនិត្យដំណើរការចុះឈ្មោះបោះឆ្នោត និងពិភាក្សារកដំណោះស្រាយជម្រុញការចុះឈ្មោះបោះឆ្នោតឱ្យបានអស់នៅពេលកូនចៅជាកម្មករមកលេងផ្ទះពេលបុណ្យអុំទូក
២-ត្រួតពិនិត្យដំណើរការ រៀបចំបេក្ខភាព បេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
៣-ផែនការបន្ត។
កិច្ចប្រជុំខាងលើមានការចូលរួមពីឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុកជលគិរី ក្រុមប្រឹក្សាឃុំព្រៃគ្រី និងមន្ត្រីមូលដ្ឋាន សរុបចំនួន៦៥នាក់ ស្ថិតនៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី