Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបថ្លែងកោតសរសើរមន្ត្រីក្នុងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 7 ខែវិច្ឆិការ ឆ្នាំ2024

ថ្ងៃព្រហស្បត៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចំាភូមិភាគទី១ បានជួបថ្លែងកោតសរសើរមន្ត្រីក្នុងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ និងចៅៗ បានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានទាន់តាមផែនការដែលបានកំណត់ ហើយកំពុងរៀបចំមណ្ឌលសុខភាពខណ្ឌ ដើម្បីឮឱ្យចៅៗ អាយុ៥ឆ្នាំ បានមកចាក់វ៉ាក់សាំងបន្តទៀតឱ្យបានទាន់ពេល ជាមួយនោះដែរឯកឧត្តម ក៏បានជួយឧបត្ថម្ភថវិកាទ្រទ្រង់ជីវភាព ថែទាំសុខភាពមនុស្សចាស់ និងបានសំណូមពរទាំងអស់គ្នាបន្តព្យាយាម គោរពប្រតិបត្តិ
វិធានសុខាភិបាល ៣កុំ និង៣ការពារ ឱ្យបានជាប់ជាប្រចាំ កុំបីធ្វេសប្រហែសឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី