Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញ​ចុះជួបក្រុមប្រឹក្សាឃុំផ្អាវ ចំនួន១០នាក់ ស្ថិតនៅសាលាឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 28 ខែតុសា ឆ្នាំ2024

នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះជួបក្រុមប្រឹក្សាឃុំផ្អាវ ចំនួន១០នាក់ ស្ថិតនៅសាលាឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីការគ្រប់គ្រង ការរីកចំរើន និងបញ្ហប្រឈម ដែលកើតមានក្នុងឃុំ ភូមិ។ក្រោយពីបានស្តាប់ការលើកឡើងរបស់លោកស្រីប្រធានឃុំ និងសមាជិកក្នុងអង្គប្រជុំរួច ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ក្រមប្រឹក្សាឃុំលើការងារផ្តល់សេវាសាធារណ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានល្អប្រសើរ និងបានជំរុញបងប្អូនកូនក្មួយឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់គ្នា។ ឯកឧត្តម បានផ្តាំផ្ញើរសុំឱ្យបន្តការប្រុងប្រយត្ន័ដោយអនុវត្ត ៣កុំ និង៣ការពារ និងបន្តជំរុញប្រជាពលរដ្ឋឱ្យទៅពិនត្យ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ នៅឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងពេលនោះ ឯកឧត្តម បានឧបត្ថម្ភជូនម្នាក់ៗទទួលបានថវិកា ចំនួន២មុឺនរៀល និងម៉ាស់ ចំនួន៥០ម៉ាស់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី