នាថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ បានរៀបចំប្រជុំពិភាក្សាវាយតម្លៃ ការអនុវត្តផែនការសកម្មភាព ការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ដោយបានអញ្ជើញចូលរួមមានឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្តម ឡាយ គិមលី អគ្គនាយករងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយកខុទ្ទកាល័យ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សមាជិកចូលរួមមានសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក-ក្រុង អភិបាលស្រុក-ក្រុង ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ។