ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានបន្តចុះជួបបងប្អូនប្រជាពលរដ្ឋចំនួន៥០នាក់ នៅក្នុងភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ពីការលំបាក ក្នុងកាលៈទេសៈ នៃវិបត្តិជំងឺកូវីដ-១៩ និងបានសុំណូមពរឱ្យប្រជាពលរដ្ឋដែលជុំទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើការទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីបំពេញនីតិវិធីបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា និងសុំឱ្យ បន្តអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ តាមការណែនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ព្រមទាំងធ្វើការអប់រំ ផ្សព្វផ្សាយ ប្រជាពលរដ្ឋឱ្យរៀនរស់ជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី។ ចូលរួមបង្ករបង្កើនផល លើកស្ទួយជីវភាពគ្រួសារឱ្យបានប្រសើរឡើងវិញ។ ក្នុងពេលនោះឯកឧត្តម ក៏បានឧបត្ថម្ភជូនថវិកាក្នុងម្នាក់ ចំនួន២០០០០៛ រៀលផងដែរ។