ថ្ងៃព្រហស្បត៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចំភូមិភាគទី១ និងលោកជំទាវ បន្តគោរពប្រតិបត្តិតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងវិធានការ ៣កុំ និង៣ការពារ របស់ក្រសួងសុខាភិបាល ផង បានចូលរួមចាប់មគ្គផលក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គី និងបានវេរចតុបច្ច័យប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយសេចក្តីគោរពកតញ្ញូ និងទឹកចិត្តជ្រះថ្លាសុទិដ្ឋិនិយមក្រៃលែង។