នារសៀលថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារពិនិត្យផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត និងបង្កលក្ខណៈលើកទឹកចិត្តក្មួយៗ ចៅៗ ដែលដល់អាយុបោះឆ្នោតដើម្បីគ្រប់គ្នាបានទៅចុះឈ្មោះបោះឆ្នោតស្របតាមការណែនាំរបស់ គជប។