នៅថ្ងៃ១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានហការជាមួយតំណាងរដ្ឋបាលខណ្ឌទួលគោក បន្តចុះពិនិត្យ : ១-គោលដៅសកម្មភាពរបស់បញ្ជាការដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិក្នុងកម្មវិធីបន្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ (ដូសទី៣ឬដូសជម្រុញ) ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងនៅទីតាំងសាលាគរុកោសឮល្យភូមិភាគរាជធានីភ្នំពេញ។ ២-សកម្មភាពមន្ត្រីមន្ទីរនៃសុខាភិបាលនៅមណ្ឌលសុខភាពខណ្ឌទួលគោក ដើម្បីចាក់វ៉ាក់សាំងដូសទី២ឲ្យចៅៗ អាយុពី៦ឆ្នាំដល់១២ឆ្នាំ។ ជារួមយើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលបាននាំកូនចៅមកទទួលការចាក់វ៉ាក់សាំង បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋបាលខណ្ឌទួលគោកក៏បានសំណូមពរ និងលើកទឹកចិត្តពេលបងប្អូនត្រឡប់ទៅផ្ទះវិញសូមមេត្តាបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានជាប់ជានិច្ចដើម្បីឆាប់បានត្រឡប់ទៅរកប្រក្រតីភាព នៃជីវភាពរស់នៅដ៏សុខសាន្តឡើងវិញ ។