Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ រហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 15 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការ គណៈកម្មការ ទី ៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី ៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ អមដំណើរដោយលោកវិជ្ជបណ្ឌិត ហេង គឹមសូត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ រហាល ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយ មានជ័យ ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់មេឃុំ អំពីការខូចខាតមានស្រូវ ៣ ៩០០ហិចតា កំពុងស្ដា ៨៥០ហិចតា ផ្លូវ ៣៦ខ្សែ លិចទឹក៩៥០០ម កើតជម្ងឺកូវីត ១៧នាក់ ស្លាប់១នាក់ ចំណែកការងារភូមិឃុំមានសុវត្ថិភាពល្អប្រសើរ។ ឆ្លើយតបសេចក្ដីរាយការណ៍ ឯកឧត្តម បានកោតសរសើរដល់ការដឹកនាំរបស់មេឃុំ ក្រុមប្រឹក្សាឃុំ និងសមត្ថកិច្ច បានធ្វើឱ្យឃុំមានការអភិវឌ្ឍរីកចំរើន ជាបន្តបន្ទាប់។ ទោះបីជានៅមានបញ្ហាប្រឈមខ្លះៗ អាជ្ញាធរត្រូវបន្តរួមគ្នាដោះស្រាយ ពិសេសត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងបង្កើនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ការងារភូមិ ឃុំ មានសុវត្ថិភាពអនុវត្តឱ្យបានម៉ឺងម៉ាត់ បន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យរៀនរស់តាមបែបគន្លងថ្មី ដោយអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ ក្នុងនេះឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវម៉ាស់ ចំនួន៧៥០ម៉ាស់ ដបបាញ់៣ អាល់កុល ១កាន និងម្នាក់ទទួលបានសៀវភៅ ១ក្បាលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី